គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រគល់ផ្ទះ ១ ខ្នងធ្វើពីឈើ ប្រក់សង្ក័សី ទំហំ ៤ ម៉ែត្រ គុណ ៥ម៉ែត្រ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារ លោកស្រី វ៉ាន់ ស្រីនាង ជាស្ត្រីមេម៉ាយក្រីក្រលំបាក គ្មានផ្ទះរស់នៅសមរម្យ មានកូនក្នុងបន្ទុក ៤នាក់ នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ
ជាមួយនឹងការប្រគល់ផ្ទះនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំយកអំណោយជាសម្ភារៈជូនគ្រួសារ លោកស្រី វ៉ាន់ ស្រីនាង មាន អង្ករ ៥០គីឡូក្រាម .ត្រីខ ១០កំប៉ុង .មី ១កេស.ទឹកស៊ីអ៊ីវ ៦ដប.ប្រេងឆា ១ដប.សាប៊ូម្សៅ ១ថង់. ធុងទឹក ១.កន្ទេលជ័រ ០១. ឆ្នាំង ២ .ចានបាយ ៦.ស្លាបព្រា ៦.មុង ០១ .ភួយ ១ .សារុង ១ .ក្រមា ១.អាវយឺត ០២ និងថវិកា ២០ម៉ឺនរៀល ។ ជាមួយគ្នាក៍បានផ្តល់អំណោយដល់ប្រជាពលរដ្ឋចូលរួមក្នុងមួយនាក់ សារុង ១ និងក្រម៉ា ១ផងដែរ៕