ខេត្ត​បន្ទាយមានជ័យ​ ​៖​ពិធី​ពិសា​សាច់​ជ្រូក​សុវត្ថិភាព​ ​ដែល​ធ្វេី​ឡេី​ង​នៅ​មុខ​ផ្សារ​ចំការ​គ ​ក្រុង​សិរីសោភ័ណ​ ​នាថ្ងៃទី១៣​ ​ខែសីហា​ ​ឆ្នាំ២០១៩


​ឯកឧត្ដម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ ​ព្រមទាំង​លោកជំទាវ​ ​ជ័យ​ ​ណា​រី​ ​អ៊ុំ​ ​រាត្រី​ ​អញ្ជេីញ​ជា​អធិបតី​ក្នុង​ពិធី​ ​ពិសា​សាច់​ជ្រូក​សុវត្ថិភាព​ ​ដែល​ធ្វេី​ឡេី​ងនៅ​មុខ​ផ្សារ​ចំការ​គ​ ​(​ផ្សារថ្មី​)​ ​ក្រុង​សិរីសោភ័ណ​ ​ដេីម្បី​ធ្វេី​ការបញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ថា​ ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​មិនមាន​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ទេ។​ ​

​មានប្រសាសន៍​នៅក្នុង​ពិធី​នោះ​ផង​ដែរ​ ​ឯកឧត្ដម​ ​អ៊ុំ​ ​រាត្រី​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​តាម​ការ​បញ្ជាក់យ៉ាង​ច្បាស់​របស់​លោក​ប្រធានមន្ទីរ​កសិកម្ម​ ​ដែល​មាន​ការិយាល័យ​បសុពេទ្យ​ ​និង​ក្រុមការងារ​ពាក់ព័ន្ធ​បាន​ចុះ​ត្រួតពិនិត្យ​ទាំង​កន្លែង​ចិញ្ចឹម​ ​និង​សត្តឃាតដ្ឋានទាំងអស់​នៅក្នុង​ខេត្ត​ ​បាន​បញ្ជាក់​ថា​ ​សាច់ជ្រូក​ ​និង​សត្វ​ជ្រូក​នៅក្នុង​ខេត្ត​របស់​យើង​ពិតជា​មាន​សុ​វត្ថភាព​ពិតប្រាកដ​មែន​ ​និង​គ្មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ​ទេ​ ​ហើយ​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​និងថ្នាក់ដឹកនាំ​មន្ទីរ​ ​អង្គភាព​ ​មន្ត្រី​រាជការ​ ​ពិសាសាច់​ជ្រូក​​ទាំងអស់គ្នា​។​ ក្រោយកម្មវិធីហូបសាច់ជ្រូក​សុវត្ថិភាព​រួចមក​ឯកឧត្ដម​ បានដេីរសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរក្នុងផ្សារចំការគរ។

​ព្រឹក​ថ្ងៃ​អង្គារ៍​ ​១៣កេី​ត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៦៥៣​ ​ត្រូវ​នឹង​ថ្ងៃទី១៣​ ​ខែសីហា​ ​ឆ្នាំ២០១៩។