ពិធីដាំកូនឈើ ៨៣០០ដើម រៀបចំដោយ អង្គការអភិវឌ្ឍន៍ជនបទ និងបរិស្ថាន(អា.សេ.ដូ)


ខេត្តបន្ទាយមានជ័យ៖ ពិធីដាំកូនឈើ ៨៣០០ដើម រៀបចំដោយ អង្គការអភិវឌ្ឍន៍ជនបទ និងបរិស្ថាន(អា.សេ.ដូ) 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិតីភាពក្នុងពិធីដាំកូន ចំនួន៨៣០០ដើម នៅវិទ្យាល័យទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយអង្គការអភិវឌ្ឍន៍ជនបទ និងបរិស្ថាន(អា.សេ.ដូ)។ ក្រោយពីមានមតិស្វាយគមន៍រួចមក ឯកឧត្តម អភិបាលខេត្ត ក៏បានប្រសាសន៍អំពាវនាវ ដល់សហគម និងប្រជាពលរដ្ឋ សូមចូលរួមដាំកូនឈើគ្រប់ប្រភេទទាំងអស់គ្នា ដើម្បីឱ្យប្រទេសយើងមានបរិស្ថានល្អ ស្រស់បំព្រង ពោពេញដោយធម្មជាតិ ហើយមានព្រៃឈើ មានជីវិតសុខសាន្ត ការដាំដើមឈើ និងការថែរក្សាព្រៃឈើ គឺជាកតព្វកិច្ចរបស់យើងទាំងអស់គ្នា ព្រៃឈើជាប្រភពទ្រព្យធនធានធម្មជាតិដ៍មហាសាល​ ដែលមិនអាចខ្វះបានា’’។

ថ្ងៃអង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ 
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។