វេទិកាសាធារណៈ  និងការចុះជួបប្រាស្រ័យ ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងសិរីសោភ័ណ 


ខេត្ត​បន្ទាយមានជ័យ​៖​ ​វេទិកាសាធារណៈ​ ​ ​និង​ការ​ចុះ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្
ឋ​នៅ​មូលដ្ឋាន​ក្រុង​សិរីសោភ័ណ​

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ​៦រោច​ ​ខែអាសាឍ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី២២​ ​ខែកក្កដា​ឆ្នាំ២០១៩
​ស្ថិត​ក្នុង​ភោជ​នី​ដ្ឋាន​ស្ទឹងសែន​ ​ ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​រៀបចំ​វេទិកា​ ​សាធារណៈ​ ​ ​និង​ការ​
ចុះ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ​ក្រុង​សិរីសោភ័ណ​ ​ខេត្ត​បន្ទាយមានជ័យ
ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ ​អ៊ុង​ ​អឿន​ ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ​ឯកឧត្តម​ ​សឹម​ ​ណា​រ៉ា​ ​អគ្គនាយក​
នៃ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​ឯក​ឧត្តម​ខេង​ ​ស៊ុម​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ 
​អភិបាល​ ​នៃ​គណៈ​អភិបាល​ ​ខេត្ត​ ​ឯកឧត្តម​ ​ហង្ស​ ​ស៊ី​ផា​ ​ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​
​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​ ​ក្រុមការងារ​ ​ថ្នាក់​ខេត្ត​ចុះមូលដ្ឋាន​ ​ក្រុង​សិរីសោភ័ណ​
​និង​ប្រជាពលរដ្ឋ​មក​ពី​សង្កាត់​ទាំង​ ​៧​ ​ក្នុង​ក្រុង​សិរីសោភ័ណ​ជាច្រើន​រូប​ទៀត​។​

វេទិកាសាធារណៈ​នេះ​មាន​គោលបំណង​សំ​ខាន់​ៗ​ចំនួន​ ​៤គឺ​
​១​-​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​អំពី​កម្មវិធី​ ​និង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​ ​៤​ ​ផែនការ​យុទ្ធសាស្ត្រ​
​អភិវឌ្ឍន៍​ជាតិ​ ​គោលនយោបាយ​ ​និង​កម្មវិធី​កំណែទម្រង់​ ​នានា​របស់​រាជរដ្ឋាភិបាល​សំរាប់​នីតិកាល​ទី​
​៦​ ​នៃ​រដ្ឋសភា​
​២​-​ដើម្បី​ចុះ​បំពេញបេសកកម្ម​តាម​មូលដ្ឋាន​ខេត្ត​ ​សំដៅ​បន្ត​អនុវត្ត​កម្មវិធី​ខាងលើ​នេះ​ប្រកបដោយ​
​សុវត្ថិភាព​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​ ​
​៣​-​លើកកម្ពស់​ការដឹកនាំ​ ​សម្របសម្រួល​ ​គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ក្នុង​ការ​លើកកម្ពស់​
​ការ​ផ្ដល់​សេវា​ ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ​ការ​ដោះស្រាយ​បញ្ហា​នានា​ ​ដើម្បី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ​
​៤​-​ក្នុងករណី​មាន​បញ្ហា​ប្រឈម​ដែល​មិន​អាច​ដោះស្រាយ​បាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​
​ខេត្ត​ត្រូវ​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​ ​និង​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​អំពី​លទ្ធផល​
​នៃ​ការ​ដោះស្រាយ​ ​ដើម្បី​រាយការណ៍​

ជូនរាជរដ្ឋាភិបាល។