ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អញ្ជេីញជាអធិបតីក្នុងពិធី ពិសាសាច់ជ្រូកសុវត្ថិភាព ដែលធ្វេីឡេីងនៅមុខផ្សារចំការគ (ផ្សារថ្មី) ក្រុងសិរីសោភ័ណ ដេីម្បីធ្វេីការបញ្ជាក់ឲ្យកាន់តែច្បាស់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនមាននៅក្នុងខេត្តបន្ទាយមានជ័យទេ។
មានប្រសាសន៍នៅក្នុងពិធីនោះផងដែរ ឯកឧត្ដម អ៊ុំ រាត្រី បានលើកឡើងផងដែរថា តាមការបញ្ជាក់យ៉ាងច្បាស់របស់លោកប្រធានមន្ទីរកសិកម្ម ដែលមានការិយាល័យបសុពេទ្យ និងក្រុមការងារពាក់ព័ន្ធបានចុះត្រួតពិនិត្យទាំងកន្លែងចិញ្ចឹម និងសត្តឃាតដ្ឋានទាំងអស់នៅក្នុងខេត្ត បានបញ្ជាក់ថា សាច់ជ្រូក និងសត្វជ្រូកនៅក្នុងខេត្តរបស់យើងពិតជាមានសុវត្ថភាពពិតប្រាកដមែន និងគ្មានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ ហើយសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ពិសាសាច់ជ្រូកទាំងអស់គ្នា។ ក្រោយកម្មវិធីហូបសាច់ជ្រូកសុវត្ថិភាពរួចមកឯកឧត្ដម បានដេីរសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរក្នុងផ្សារចំការគរ។
ព្រឹកថ្ងៃអង្គារ៍ ១៣កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៦៥៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។