ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិតត្យមេីលប្រជាកសិករប្រមូលផលស្រូវសែនក្រអូប និងសាកសួរពីតម្លៃទីផ្សារស្រូវ នៅក្នុងស្រុកមង្គលបូរី
នៅវាលបឹងក្តី ភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ចុះពិនិតត្យមេីលប្រជាកសិករប្រមូលផលស្រូវសែនក្រអូប និងសាកសួរពីតម្លៃស្រូវ ដែលប្រជាកសិករបានលក់ចេញ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ជំរុញផ្សព្វផ្សាយព័ត៌មានពីការប្រមូលផលនេះឱ្យបានទូលំទូលាយដល់ឈ្មួញទាំងក្នុងខេត្ត និងក្រៅខេត្ត ក្នុងគោលបំណងដើម្បីឱ្យមានការប្រកួតប្រជែងតំលៃ ហើយបើតាមការសាកសួរប្រជាកសិករនៅទីនោះ តម្លៃស្រូវដែលពួកគាត់លក់បានគិតជាប្រាក់បាតថៃចន្លោះពី ៩៥០០បាត ទៅ ៩៧០០បាត ក្នុងមួយតោន។
នាថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។