ពិធីបើកការដ្ឋានសាងសង់ និងរៀបចំឲ្យល្អប្រសើរឡើងវិញផ្សារអូរអំបិល ឋិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ


នាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ បន្ទាយមានជ័យ បានអញ្ចើញចូលរួមពិធីបើកការដ្ឋានសាងសង់ និងរៀបចំឲ្យល្អប្រសើរឡើងវិញផ្សារអូរអំបិល (រងគ្រោះអគ្គីភ័យឆេះកាលពីកន្លងមក) ឋិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យពុកម៉ែបងប្អូនអាជីវករ បានលក់ដូរ រកទទួលទានបានវិញឲ្យកាន់តែមានភាពប្រសើរជាងមុន មានផ្សារ និងតូបលក់សមរម្យ ។