ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងសហការី ព្រមទាំងក្រុមការងារអនុសាខាកាកបាទក្រហមស្រុកព្រះនេត្រព្រះ បាននាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារលោកស្រី ឡែម មុជ ដែលមានកូនប្រុសឈ្មោះ ចំរើន រ៉ានី អាយុ ១០ឆ្នាំ បានស្លាប់ដោយសារលង់ទឹក នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ថ្ងៃអង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។