ប្រធានសភាកូរ៉េខាងត្បូងទស្សនកិច្ចកម្ពុជា

sovanney lor | ឧសភា ១២, ២០១៥ ១២:១៧ ល្ងាច




Korea Pali 11 05 15 2 copyប្រធាន​សភា​នៃ​ប្រទេស​កូរ៉េខាងត្បូង​ដឹកនាំ​ដោយ ​ឯកឧត្តម ជុង អួយវ៉ា Chung UI-Hwa គ្រោង​នឹង បំពេញ​ទស្សនកិច្ច​ចំនួន​ ៤ថ្ងៃ ​នៅ​កម្ពុជា ​ដោយ​មាន​គំរោង​ចួល​កម្មវិធី​ជួប​ចរចា និង​សម្តែង​ការ​គួរសម​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ទាំង៣​ស្ថាប័ន​កម្ពុជា​ផងដែរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូជាន់​ខ្ពស់​រដ្ឋសភា​សាធារណរដ្ឋកូរ៉េ នឹង​ចាប់ផ្តើម​ពីថ្ងៃទី១០​ ដល់ថ្ងៃទី១៣​ ឧសភា​ ឆ្នាំ ២០១៥ ។ ក្នុង​ដំណើរ​ទស្សន​កិច្ចនេះ ឯកឧត្តម​ប្រធាន​រដ្ឋសភា​កូរ៉េ​ខាងត្បូង នឹង​ជួប​ចរចា​ជាមួយ​ សម្តេច​អគ្គ​មហា​ពញាចក្រី​ ហេង សំរិន​… ចូល​ជួប​សម្តែង​ការ​គួរ​សម ប្រធាន​ស្តីទី​ព្រឹទ្ធសភា​ ឯកឧត្តម​ សាយ ឈុំ និង​ចូល​ជួប​សម្តែង​ការ​គួរសម ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន ​សែន ផងដែរ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​អោយ​ដឹងថា គណៈ​ប្រតិភូសភា​កូរ៉េខាងត្បូង នឹង គ្រោង​ទស្សនកិច្ច​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក​… ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅខេត្ត​សៀមរាប​… ចូលរួម​ក្នុង​ពិធី​បើក​មជ្ឈមណ្ឌល​ភ្នែក​មិត្តភាព​កម្ពុជា-កូរ៉េ​នៅ​មន្ទីរពេទ្យ​ព្រះអង្ក​ឌួង​… អញ្ជើញ​ទស្សនា សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង និង​វាល​ពិឃាត​ជើង​ឯកផង​ដែរ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ ៤ថ្ងៃ​នៅ​កម្ពុជា​នេះ ។




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត បន្ទាយមានជ័យ

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.stungtreng@gmail.com, គេហទំព័រ : www.stungtreng.org.kh Fax: ០២៣៨៨៥៨២៧